បរទេស៖ យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា ប្រទេសវេណេស៊ុយអេឡា គិតត្រឹមថ្ងៃទិ១ ខែឧសភា ម្សិលមិញនេះបានបង្កើនប្រាក់ខែ របស់ពលរដ្ឋខ្លួន ស្ទើរតែគុណនឹង៣ដង ប៉ុន្តែដោយសារបញ្ហាអតិផរណា នៅពេលនេះទំហំលុយនេះ គឺមិនអាចសូម្បីតែទិញសាច់បាន១គីឡូនោះទេ។ រដ្ឋមន្ត្រីក្រសួងកិច្ចការងារលោក Eduardo Pinate បានប្រកាសនេះ នៅចំថ្ងៃ May Day ទៅកាន់អ្នកគាំទ្ររដ្ឋាភិបាល នៅក្នុងទីក្រុងការ៉ាកាស។...
ភ្នំពេញ៖ ឱសថបុរាណចិនដ៏ល្បីល្បាញ និងពេញនិយមមួយប្រភេទ ដែលមានឈ្មោះថា Lianhua Qingwen ត្រូវបានអាវុធហត្ថ រាជធានីភ្នំពេញ យកប្រើប្រាស់សម្រាប់ព្យាបាល ជំងឺផ្តាស់សាយ ក្តៅខ្លួន ឈឺក្បាល ឈឺក និង ក្អក ដល់កងកម្លាំងរបស់ខ្លួន យ៉ាងមានប្រសិទ្ធិភាព និងបន្តចែកចាយ ទៅដល់ប្រជាពលរដ្ឋជាច្រើន ក្នុងរយៈកាលកន្លង មករហូតដល់បច្ចុប្បន្ន ជាពិសេសចែកជូនដល់...
ប៉េកាំង៖ សមាជិកក្រុមប្រឹក្សារដ្ឋចិន និងជារដ្ឋមន្រ្តីការបរទេសចិន បានឲ្យដឹងនៅថ្ងៃសុក្រ ម្សិលមិញនេះថា ប្រទេសចិន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់ការគាំទ្រ និងជំនួយពីសមត្ថភាពរបស់ខ្លួន ក្នុងការជួយប្រទេសឥណ្ឌា ក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺកូវីដ-១៩។ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីកិច្ចការខាងក្រៅឥណ្ឌា លោក Subrahmanyam Jaishankar លោកវ៉ាង យី បានលើកឡើងថាប្រទេសចិន មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះរលកថ្មីនៃការឆ្លងកូវីដ...
បរទេស៖ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា ពង្រាងច្បាប់ដ៏ចម្រូងចម្រាសមួយ ដែលនឹងទាមទារឲ្យក្រុមហ៊ុន បច្ចេកវិទ្យាយក្ស ក្នុងការបញ្ចប់ ទៅនៃអំណាចរបស់ខ្លួន ក្នុងការដាក់កម្រិត លើគណនេយ្យឬផេក របស់អ្នកនយោបាយនោះ ត្រូវបានអនុម័តជាផ្លូវការ ហើយដោយសភាជាន់ខ្ពស់ និងទាបរបស់រដ្ឋផ្លរីដាហើយ។ សេចក្តីព្រាងច្បាប់នេះ នឹងចូលជាធរមានក្រោយការចុះហត្ថលេខា ដោយសម្ព័ន្ធមិត្តរបស់លោក Trump ដែលបច្ចុប្បន្នមាននាម ជាអភិបាលរដ្ឋផ្លរីដា គឺលោក Ron...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា រដ្ឋាភិបាលនៃប្រទេសអ៊ីស្រាអ៊ែល បានសម្រេចចិត្តជាផ្លូវការហើយ ក្នុងការដាក់បម្រាម ធ្វើដំណើរជាមួយនឹងប្រទេសចំនួន៧ ដែលភាគច្រើនត្រូវបាន គេដឹងថាជាប្រភព ដែលមានផ្ទុះ នូវវិរុសកូវីដពូជថ្មី ចុងក្រោយបង្អស់។ ប្រភពដដែលបានឲ្យដឹងដែរថា ប្រទេសទាំង៧នោះ មានដូចជាអ៊ុយក្រែន អេត្យូពី ប្រេស៊ីល អាហ្វ្រិកខាងត្បូង ឥណ្ឌា មិកស៊ិក និងប្រទេសតួកគីផងដែរ...
បរទេស៖ លោក Anutin Charnvirakul រដ្ឋមន្រ្តីក្រសួងសុខាភិបាល សាធារណៈ របស់ប្រទេសថៃ បាននិយាយចំពេល មានការព្រួយបារម្ភ កើនឡើងចំពោះផលប៉ះពាល់ នៃការចាក់ថ្នាំបង្ការ រោគនៅក្នុងប្រទេសថា ប្រជាជនមិនអាចជ្រើសរើស វ៉ាក់សាំងបង្ការ ជំងឺកូវីដ-19 ណាមួយ ដែលពួកគេចង់ចាក់នោះទេ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១ ខែឧសភា...
ភ្នំពេញ៖ ស្របពេលដែលស្ថានភាព ឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍មិនទាន់មាន សញ្ញាថមថយនោះ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានបន្តអំពាវនាវ ដល់បងប្អូនជនរួមជាតិខ្មែរ ត្រូវប្រឹងប្រែងថែរក្សា ជីវិតរៀងៗខ្លួន កុំឲ្យមេរោគកូវីដ១៩ មកកាត់ផ្ដាច់បានឲ្យសោះ ដោយយើងការពារទាំងអស់គ្នា សហគមន៍សុខសាន្ត គ្មានអ្នកស្លាប់ ដោយសារមេរោគ COVID-19 ។ តាមរយៈគេហទំព័រហ្វេសប៊ុក...
បាងកក៖ ប្រទេសថៃ នៅថ្ងៃសៅរ៍នេះ បានបញ្ជាក់ ពីករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន ១៨៩១ករណី និងអ្នកស្លាប់ចំនួន ២១នាក់ទៀត នេះបើយោងតាមមជ្ឈមណ្ឌល គ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩) CCSA ។ អ្នកនាំពាក្យ CCSA លោក Taweesin Visanuyothin បានប្រាប់សន្និសីទសារព័ត៌មានថា ក្នុងចំណោមករណីថ្មីចំនួន ១,៨៨៤...
ញូវដេលី៖ ក្រសួងសុខាភិបាលឥណ្ឌា បានឲ្យដឹងថា ចំនួនសរុបនៃករណីឆ្លង ជំងឺកូវីដ-១៩ បានកើនឡើងដល់ ១៩,១៦៤,៩៦៩ នៅថ្ងៃសៅរ៍នេះ ជាមួយនឹងការកើនឡើង ៤០១,៩៩៣ករណី ក្នុងរយៈពេលត្រឹម ២៤ម៉ោងចុងក្រោយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ នេះជាលើកទីមួយហើយ នៅពេលដែលករណីថ្មី ជាង ៤០០,០០០ ករណី ត្រូវបានកត់ត្រា នៅក្នុងប្រទេសឥណ្ឌា...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថាប្រធានាធិបតីបារាំង លោក Emmanuel Macron បានធ្វើការអំពាវនាវ ឲ្យក្រុមការងារក្នុងការពន្លឿន នៃកិច្ចការងារគម្រោង សាងសង់បំពង់បង្ហូរប្រេងមួយ នៅភាគខាងកើត នៃប្រទេសអាហ្វ្រិក ដែលត្រូវបានហៅឈ្មោះថា EACOP ។ គម្រោង EACOP ត្រូវបានគេដឹងថា នឹងអាចតភ្ជាប់ពីអណ្តូងប្រេង នៃប្រទេសអ៊ូហ្គង់ដា ទៅដល់ផែសមុទ្រ...
ភ្នំពេញ៖ យោងតាមគេហទំព័រហ្វសប៊ុក របស់គ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី១ឧសភា រថយន្តសង្គ្រោះបន្ទាន់ជាច្រើនគ្រឿង របស់ក្រសួងសុខាភិបាល បានចេញទៅយក អ្នកកើតជំងឺកូវីដ-១៩ ១២១នាក់ នៅភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីក្រុមគ្រូពេទ្យ សម្តេចតេជោ ប្រឆាំងកូវីដ-១៩ ចុះយកសំណាករួច ។
គិតត្រឹមរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១នេះ នៅក្នុង២៤ប្រទេស លើពិភពលោក មានអ្នកឆ្លងវីរុសកូវីដ១៩ សរុបចំនួន 152,027,566នាក់, ស្លាប់ចំនួន 3,193,961នាក់ និងមានអ្នកជាសះស្បើយ ចំនួន 129,312,098នាក់ ទី១ សហរដ្ឋអាមេរិក អ្នកឆ្លងវីរុស 33,103,974នាក់, ស្លាប់ចំនួន 590,055នាក់, អ្នកជាសះស្បើយ 25,710,142នាក់ ទី២ ឥណ្ឌា មានអ្នកឆ្លង 19,164,969នាក់, ស្លាប់ 211,853នាក់ និងជាសះស្បើយ 15,684,406នាក់, ទី៣ ប្រេស៊ីល មានអ្នកឆ្លង 14,665,962នាក់, ស្លាប់ 404,287នាក់ និងមានអ្នកជាសះស្បើយ 13,194,538នាក់, ទី៤ បារាំង មានអ្នកឆ្លងវីរុស 5,616,689នាក់, ស្លាប់ 104,514នាក់ និងជាសះស្បើយ 4,539,909នាក់ ទី៥ រុស្ស៊ី មានអ្នកឆ្លង 4,805,288នាក់, ស្លាប់ 110,128នាក់ និងជាសះស្បើយ 4,427,946នាក់ ទី៦ អង់គ្លេស មានអ្នកឆ្លង 4,416,623នាក់, ស្លាប់ 127,517នាក់ និងជាសះស្បើយ 4,214,791នាក់ ទី៧ អាល្លឺម៉ង់ ឆ្លង 3,392,232នាក់ , ស្លាប់ 83,542នាក់ និងជាសះស្បើយ 3,012,100នាក់ ទី៨ អ៊ីតាលី ឆ្លង 4,022,653នាក់ , ស្លាប់ 120,807នាក់ , ជាសះស្បើយ 3,465,676នាក់ ទី៩ អ៊ីស្រាអែល ឆ្លង 838,481នាក់, ស្លាប់ 6,363នាក់ និងជាសះស្បើយ 830,625នាក់ ទី១០ អារ៉ាប៊ីសាអូឌីត ឆ្លង 417,363នាក់, ស្លាប់ 6,957នាក់ និងជាសះស្បើយ 400,580នាក់ ទី១១ អាហ្វ្រិកខាងត្បូង មានអ្នកឆ្លង 1,581,210នាក់ , ស្លាប់ 54,350នាក់ និងជាសះស្បើយ 1,505,620នាក់, ទី១២ ជប៉ុន មានអ្នកឆ្លង 586,782នាក់, ស្លាប់ 10,194នាក់, ជាសះស្បើយ 519,047នាក់ ទី១៣ ចិន មានអ្នកឆ្លង 90,671នាក់, ស្លាប់ 4,636នាក់ និងជាះស្បើយ 85,710នាក់ ទី១៤ កូរ៉េខាងត្បូង ឆ្លង 122,634នាក់, ស្លាប់ 1,831នាក់ និងជាសះស្បើយ 112,337នាក់ ទី១៥ ប្រទេស ឥណ្ឌូនេស៊ី ឆ្លង 1,668,368នាក់, ស្លាប់ 45,521នាក់ និងជាសះស្បើយ 1,522,634នាក់ ទី១៦ ប្រទេស ហ្វីលីពីន មានអ្នកឆ្លង 1,037,460នាក់, ស្លាប់ 17,234នាក់ និងជាសះស្បើយ 946,318នាក់ ទី១៧ ថៃ មានអ្នកឆ្លង 67,044នាក់, ស្លាប់ 224នាក់ និងជាសះស្បើយ 38,075នាក់ ទី១៨ វៀតណាម មានអ្នកឆ្លង 2,928នាក់, ស្លាប់ 35នាក់ និងជាសះស្បើយ 2,516នាក់ ទី១៩ ឡាវ មានអ្នកឆ្លង 757នាក់, ជាសះស្បើយ 51នាក់ និងគ្មានអ្នកស្លាប់ ទី២០ មីយ៉ាន់ម៉ា មានអ្នកឆ្លង 142,817នាក់, ស្លាប់ 3,209នាក់ និងជាសះស្បើយ 131,966នាក់ ទី២១ អូស្រ្តាលី មានអ្នកឆ្លង 29,813នាក់, ស្លាប់ 910នាក់, ជាសះស្បើយ 28,599នាក់ ...
វ៉ាស៊ីនតោន៖ មេបញ្ជាការថ្មីប្រចាំឥណ្ឌូ – ប៉ាស៊ីហ្វិច លោក John Aquilino បានសន្យាកាលពីថ្ងៃសុក្រថា នឹងរក្សាតំបន់នេះដោយ “ សេរី និងបើកចំហ” និងផ្តល់នូវការទប់ស្កាត់ ដែលចាំបាច់ដើម្បីការពារ“ ជម្លោះត្រង់ទ្រាយធំ” ចំពេលមានការអះអាង កាន់តែខ្លាំងឡើង របស់ប្រទេសចិន។ ដោយអំពាវនាវ ឱ្យមានបទបញ្ជាអន្តរជាតិ ផ្អែកលើមូលដ្ឋានគ្រឹះ សម្រាប់តំបន់នេះ...
រ៉ង់ហ្គូន៖ ថ្ងៃសៅរ៍បានកត់សម្គាល់រយៈពេល ៣ខែចាប់តាំងពីរដ្ឋប្រហារ យោធាមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបានបណ្តេញ រដ្ឋាភិបាលជាប់ឆ្នោត ដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី។ ប្រជាជន ដែលអំពាវនាវ រកលទ្ធិប្រជាធិបតេយ្យ បានបន្តការតវ៉ា របស់ពួកគេប្រឆាំង នឹងរដ្ឋប្រហារ ក្នុងទម្រង់ផ្សេងៗគ្នា ដែលរួមមានទាំងចលនា មិនគោរពតាមរដ្ឋប្បវេណី ដើម្បីធ្វើពហិការការងារ។ ខណៈដែលបាតុកម្ម កំពុងបាត់បង់សន្ទុះ នៅពាក់កណ្តាលខែមេសា...
ឆ្នាំ២០២១ គឺជាខួបអនុស្សាវរីយ៍ លើកទី៥ នៃការចាប់ផ្តើមកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។ ឆ្នាំ ២០១៦ កិច្ចប្រជុំថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ លើកដំបូង ត្រូវបានរៀបចំឡើង ក្នុងខេត្ត Hainan ប្រទេសចិន ហើយយន្តការកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គត្រូវបានចាប់ផ្តើមដំណើរការជាផ្លូវការ។ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ មានចំណុចចាប់ផ្តើមខ្ពស់ និងការអភិវឌ្ឍន៍ឆាប់រហ័ស បានក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការសម្រាប់ថ្នាក់តំបន់។ រយៈពេល ៥ ឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្...
បន្ទាប់ពីរដ្ឋាភិបាល បានបន្តការបិទខ្ទ ប់ការធ្វើដំណើរក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល រយៈពេល១សប្តាហ៍ទៀត កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ក្នុងនោះក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានបន្តឧបត្ថម្ភ ភេសជ្ជៈប៉ូវកម្លាំងវើក ទឹកក្រូចអាយស៍ និងទឹកបរិសុទ្ធ កម្ពុជា ជូនដល់កងកម្លាំងចម្រុះ ដែលកំពុងយាមនៅតាមគោលដៅ បិទខ្ទប់ចំនួន២០ទីតាំង ក្នុងរាជធានីភ្នំពេញ។ នេះជាការបរិច្ចាគបន្ថែម ទៅលើអំណោយជាង...
បច្ចុប្បន្នភាព កម្មវិធីដើម្បីអភិវឌ្ឍន៍ របស់អង្គការសហប្រជាជាតិ (UNDP) បានចេញរបាយការណ៍មួយ កាលពីថ្ងៃសុក្រ ទី៣០ ខែមេសាកន្លងទៅថ្មីៗនេះ ស្តីអំពីវិបត្តិនយោបាយ និងវិបត្តិCovid-19នៅសហភាពមីយ៉ានម៉ា ដែលកំពុងរុញច្រានសហភាពមួយនេះអោយធ្លាក់ចូលក្នុងភាពក្រីក្រ ដែលពិបាកនឹងស្តារឡើងវិញនៅពេលខាងមុខ ។ UNDP បានអោយដឹងថា គិតត្រឹមឆ្នាំ២០២០កន្លងទៅ សហភាពមីយ៉ានម៉ា មានចំនួនប្រជាជនសរុបប្រមាណជាង៥៤លាននាក់ ហើយក្នុងរង្វង់២៥% នៃប្រជាជនសរុប បានរស់នៅក្រោមខ្សែបន្ទាត់ នៃភាពក្រីក្រ...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាង ទទួលអំណោយពីលោក ឧកញ៉ា ទៀ ណារ៉ាវុធ និងភរិយា មាស សុភារី ។ អំណោយមាន អង្ករ០១តោន...
ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមាន ជំងឺកូវីដ១៩ថ្មី ចំនួន១០នាក់ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១នេះ ។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា ក្នុងនោះមានប្រជាពលរដ្ឋ ដែលបានធ្វើដំណើរមកពីខេត្តព្រះសីហនុចំនួន៥នាក់ និងអ្នកពាក់ព័ន្ធ ជាមួយបុគ្គលវិជ្ជមាន ជំងឺកូវីដ១៩ នៅភូមិដីដុះ ឃុំបើុស ស្រុក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ចំនួន៥នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១បានសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន០២នាក់ លើបុរសជនជាតិខ្មែរអាយុ ៤៩ឆ្នាំ និងកូនស្រីអាយុ ១៩ឆ្នាំ រស់នៅភូមិមហា ឃុំស្វាយទាប ស្រុកចំការលើ ។
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ នេះ បានចេញសេចក្ដី សម្រេចកំណត់ភូមិសាស្ត្រមួយចំនួន ក្នុងភូមិបាលិលេយ្យ១ និងភូមិក្បាលស្ពាន១ ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាតំបន់ក្រហម ដែលមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ។ យោងតាមសេចក្ដី សម្រេចរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ទីតាំង២ ក្នុងសង្កាត់ប៉ោយប៉ែត...
ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកពញាឮ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ចាត់ឱ្យក្រុមការងារនាំយក គ្រឿងឧបភោគបរិភោគ (លើកទី ២) សម្រាប់ឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋក្រីក្រ និងកម្មករ-កម្មការិនី នៅក្នុងមូលដ្ឋានស្រុកពញាឮ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩។...
ភ្នំពេញ ៖ អង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល ស្នេីឱ្យបញ្ឈប់ជាបន្ទាន់ នូវសកម្មភាព ផ្សព្វផ្សាយវាយប្រហារ លេីរាជរដ្ឋាភិបាល ពេលកំពុងប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ ។ ក្នុងសេចក្ដីប្រកាសព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ថា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានសង្កេតឃើញ តាមរយៈបណ្ដាញសង្គម ដោយមានជនឆ្លៀត ឱកាសមួយចំនួន...
ហៃណាន៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ថា នៅថ្ងៃព្រហស្បតិ៍ទី២៩ ខែមេសានេះ ប្រទេសចិន បានបញ្ជូនទៅក្នុងអវកាសនូវម៉ូឌុលស្នូល នៃស្ថានីយ៍អវកាសរបស់ខ្លួន ដោយចាប់ផ្តើម នូវបេសកកម្ម បាញ់បង្ហោះសំខាន់ៗ ដែលមានគោលបំណង ដើម្បីបញ្ចប់ការសាងសង់ ស្ថានីយ៍នេះ នៅចុងឆ្នាំក្រោយ ។ គ្រាប់រ៉ុក្កែត Long March-5B...
វ៉ាស៊ីនតោន៖ មន្រ្តីស៊ើបការណ៍សម្ងាត់ កំពូលរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង ទំនងជានឹងបង្កការញុះញង់ យោធា ដែលអាចរួមបញ្ចូល ទាំងការសាកល្បង នុយក្លេអ៊ែរ ដើម្បីដាក់សម្ពាធ លើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។ លោកឧត្តមសេនីយ៍ឯក Scott Berrier នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ ការពារជាតិ បានឲ្យដឹងថា ប្រភេទ និងវិសាលភាព នៃការបង្កហេតុរបស់កូរ៉េខាងជើង...