ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងទិវាជាតិ សុខភាពមាតា ទារក និងកុមារ និងទិវាសុខភាពពិភពលោក ក្រោមប្រធានបទ “ពង្រឹងភាពជាដៃគូរវាងសេវាសុខាភិបាលសាធារណៈ និងសេវាឯកជន ដើម្បីលើកកម្ពស់គុណភាពនៃការថែទាំសុខភាពមាតា ទារក កុមារ និងយុវវ័យ” លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកឡើងថា ការវិនិយោគរួមគ្នាលើសុខភាពមាតា ទារក កុមារ និងយុវវ័យ ឱ្យទទួលបានសុខភាពល្អ...
ភ្នំពេញ ៖ សមត្ថកិច្ច នៃនាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្ក្រាប និងស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួន មនុស្សប្រុស-ស្រី២នាក់ ដែលបានបង្កើតគណនីតេឡេក្រាម ក្លែងក្លាយ ដាក់ឈ្មោះបន្លំដូចទៅនឹង Channel Telegram ផ្លូវការ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា ដើម្បីឲ្យគេជឿជាក់ និងដាក់ប្រាក់វិនិយោគ...
ភ្នំពេញ ៖ លោកស្រី ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវ ត្រូវបានទទួលវិន័យ ពីក្រុមប្រឹក្សាវិន័យ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដោយបន្ថយឋានៈតួនាទី មកត្រឹមជាអនុប្រធានសាលាដំបូង ខេត្តណាមួយវិញ ។ ការបន្ថយតួនាទីនេះ បន្ទាប់ពីលោកស្រី បានសម្រេចដោះលែង អ្នកទោសម្នាក់ ក្នុងបទឧក្រិដ្ឋ កាលពីអំឡុងខែមេសា ឆ្នាំ២០២៤ ។ កាលពីថ្ងៃ១៩...
បរទេស៖ មេដឹកនាំអឺរ៉ុប រួមទាំងអ្នកមកពីចក្រភពអង់គ្លេស អាល្លឺម៉ង់ និងសាធារណរដ្ឋឆេក បានប្រមូលផ្តុំគ្នានៅពីក្រោយ (គាំទ្រ) មេដឹកនាំអ៊ុយក្រែន លោក វ្លាឌីមៀ ហ្សេលេនស្គី បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានពណ៌នាលោកថា ជា “ជនផ្តាច់ការដោយគ្មានការបោះឆ្នោត”។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ទីក្រុងមូស្គូមានការព្រួយបារម្ភ ចំពោះរបាយការណ៍ដែលថា ប្រទេសសមាជិកណាតូ កំពុងពិចារណា លើការដាក់ពង្រាយកងទ័ព ទៅកាន់អ៊ុយក្រែន។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយឡើងវិញថា សេណារីយ៉ូបែបនេះនឹងមិនអាច ទទួលយកបានសម្រាប់រុស្ស៊ីឡើយ។...
ភ្នំពេញ៖ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ កម្ពុជា និងអូស្រ្តាលីបានរៀបចំសិក្ខាសាលាជាន់ខ្ពស់មួយ ស្ដីពី “មាគ៍ាឆ្ពោះទៅការបង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជា៖ បទពិសោ- ធន៍អន្តរជាតិ” ចូលរួមដោយ លោកសាស្រ្តាចារ្យ Ricardo Hausmann នាយកស្ថាប័នស្រាវជ្រាវ Growth Lab នៃសាកលវិទ្យាល័យ Harvard ដើម្បីពិភាក្សាអំពីយុទ្ធសាស្រ្ត សម្រាប់បង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។ ការធ្វើពិពិធកម្មផលិតផលថ្មី...
កំពង់ស្ពឺ ៖ គ្រាប់បែកប្រភេទMK82 ដែលយន្តហោះ បានទម្លាក់ កាលពីអំឡុងសម័យលន់ណុល ត្រូវបានគេប្រទះឃើញកប់ជ្រៅ ក្នុងដីរហូតដល់ទៅ៥ម៉ែត្រ នៅក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺកាលពីល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ។ មន្ត្រីនគរបាល នៃអធិការដ្ឋានស្រុកភ្នំស្រួច បានឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា គេបានប្រទះឃើញគ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាមមួយគ្រាប់ដែលកប់ជ្រៅ ទៅក្នុងដីរហូតដល់៥ម៉ែត្រ...
កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងពិធីបើកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ឆ្នាំ២០២៤ និងទិសដៅឆ្នាំ ២០២៥ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា ឆ្នាំ២០២៤ កន្លងទៅ វិស័យកសិកម្មខេត្ត បានចូលរួមរក្សាតុល្យភាព ស្បៀងសម្រាប់ខេត្តកំពង់ចាម...
ភ្នំពេញ ៖ អ្នកជំនួញជាស្ត្រីខ្មែរ២រូប បានរៀបចំពិធីចុះហត្ថលេខា ជាមួយអ្នកជំនួញបរទេស មកពីប្រទេសម៉ាឡេស៊ី ក្នុងការនាំយក Master Franchise នៃមជ្ឈមណ្ឌលសុខភាព A. Sweat ចូលមកកាន់ទីផ្សារកម្ពុជា ជាលើកដំបូង ដើម្បីចូលរួមចំណែក ធ្វើឱ្យសុខភាពពលរដ្ឋ កាន់ល្អប្រសើរ ។ A. Sweat Wellness Center...
ភ្នំពេញ៖ ក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ ដឹកនាំឱ្យលោក ចែម ចាន់រ៉ា ហៅ (ពាក់មី) បានបង្ហាញផែនការ ក្នុងការរៀបចំព្រឹត្តិការណ៍ធំៗនៅកម្ពុជា ដើម្បីលើកស្ទួយ ជំរុញនិងផ្សព្វផ្សាយ នូវសក្តានុពលទេសចរណ៍ កសិទេសចរណ៍ និងផលិតផលកម្ពុជា ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។ ការលើកឡើង របស់ក្រុមផ្ការីកគ្រប់រដូវខាងលើនេះ ធ្វើឡើងក្នុងជំនួប សម្តែងការគួរសម និងពិភាក្សាការងារ...
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សា និងត្រួតពិនិត្យលើរបៀបវារៈចំនួន ២ ។ របៀបវារៈសំខាន់ទាំង២ រួមមាន៖ ១. ត្រួតពិនិត្យឯកសារពាក់ព័ន្ធសំខាន់ៗត្រៀមសម្រាប់ចូលរួមក្នុងកិច្ចប្រជុំ Finance in...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំអ៊ុយក្រែនលោក Vladimir Zelensky នឹងបរាជ័យក្រោមអតីតអគ្គមេបញ្ជាការរបស់គាត់គឺលោក Valery Zaluzhny ក្នុងទំហំធំប្រសិនបើការបោះឆ្នោតប្រធានាធិបតីត្រូវបានប្រារព្ធឡើងនៅក្នុងប្រទេសអ៊ុយក្រែននាពេលខាងមុខនោះ។ អាណត្តិប្រធានាធិបតីរយៈពេល៥ឆ្នាំរបស់លោក Zelensky បានផុតកំណត់នៅក្នុងខែឧសភា ឆ្នាំ២០២៤ ហើយគាត់បានបដិសេធមិនរៀបចំការបោះឆ្នោតចាប់តាំងពីពេលនោះមក ដោយលើកឡើងពីច្បាប់អាជ្ញាសឹកផងដែរ។ថ្លែងកាលពីចុងខែមុន ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបញ្ជាក់ថា លោក Zelensky...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីតាមបែបសាសនា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខចំរុងចំរើន ក្នុងការបើកការដា្ឋន សាងសង់អគារអន្តេវាសិកដ្ឋាន«សម្តេចតេជោសន្តិភាព»កម្ពស់៧ជាន់...
បរទេស៖ លោក He Yadong អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនបាននឹងកំពុង “ប្រឹងប្រែងអស់ពីសមត្ថភាព” ដើម្បីជំរុញឱ្យមានការចរចាជាមួយសហភាពអឺរ៉ុបជុំវិញពន្ធគយដែលដាក់លើរថយន្តអគ្គិសនីដែលផលិតដោយចិន ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ប្លុកនេះ (អឺរ៉ុប) បានបោះឆ្នោតឱ្យដំឡើងពន្ធដល់ទៅ ៤៥,៣ភាគរយ នៅក្នុងខែតុលា បន្ទាប់ពីគណៈកម្មការអឺរ៉ុប ដែលត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប...
ទីក្រុងឡុងដ៏ៈ អ្នកស្រាវជ្រាវជនជាតិអង់គ្លេស ដែលក្រុមរបស់គេបានធ្វើការបង្កាត់ ប្រភេទសត្វចៀមម្យ៉ាងដែលជាប្រភេទ សត្វពាហនៈ ដែលត្រូវបានគេបង្កាត់ដំបូង គេបង្អស់ទូទាំងពិភពលោក បាននិយាយថា បច្ចេកវិទ្យាតាមបែប វិទ្យាសាស្រ្តអាចបង្កាត់ប្រភេទដំរី ផុតពូជម្យ៉ាងដែលមានរោម យ៉ាងក្រាស់ឃ្មឹក ដោយមានឈ្មោះថា woolly mammoth។ ក្នុងខណៈពេលដែល ដំរីប្រភេទនេះមិនអាចធ្វើការបង្កាត់ តាមរបៀប នៃការបង្កាត់ សត្វចៀមបាន លោក Ian...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចោទរដ្ឋាភិបាលអ៊ុយក្រែនថាបានប្រព្រឹត្តចំពោះលោក Scott Bessent ដែលជាមន្រ្តីហិរញ្ញវត្ថុអាមេរិក “យ៉ាងឈ្លើយ” ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងគៀវ កាលពីសប្តាហ៍មុន។ លោក ត្រាំ បានអះអាងថា មេដឹកនាំអ៊ុយក្រែនលោក វ្លាឌីមៀ ហ្សេលេនស្គី បានជ្រើសរើសការដេកជាជាងជួបមន្ត្រីជាន់ខ្ពស់អាមេរិក និងបញ្ចប់កិច្ចព្រមព្រៀងរ៉ែ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីទូរទស្សន៍ CNBC TV18 បានឱ្យដឹងថា ការដំឡើងពន្ធ២៥ភាគរយ ដែលត្រូវបានស្នើឡើងទៅលើគ្រប់ប្រភេទ ឱសថដែលនាំចូលក្នុងសហរដ្ឋអាមេរិក អាចប៉ះពាល់ដល់ក្រុមហ៊ុនឥណ្ឌាជាច្រើន និងអាចនាំឱ្យមានការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងការកើនឡើងថ្លៃដើម សម្រាប់អ្នកប្រើប្រាស់អាមេរិកខ្លួនឯង។ កាលពីថ្ងៃអង្គារ ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រាប់អ្នកសារព័ត៌មាន នៅឯវិមានលំនៅដ្ឋានរបស់លោក Mar-a-Lago របស់គាត់ថា...
ភ្នំពេញ ៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងមានរៀបចំធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ (Full Scale Airport Emergency Exercise SAI-EX 24) ចាប់ពីម៉ោង៧ព្រឹក រហូតដល់ចប់កម្មវិធី នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងបរិវេណអាកាសយានដ្ឋានផ្ទាល់តែម្តង។ លំហាត់សមយុទ្ធនេះ រៀបចំឡើងក្នុងគោលបំណងធ្វើការហ្វឹកហ្វឺននិងសាកល្បងសមត្ថភាព ស្ថាប័ន-អង្គភាព សមត្ថកិច្ចនានា ដែលមានការពាក់ព័ន្ធក្នុងការឆ្លើយតប...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានលើកឡើងថា ការបង្កើនពិពិធកម្មសេដ្ឋកិច្ច គឺជារឿងដែលចាំបាច់ដើម្បីសម្រេចនូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ ការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល នាឱកាសអញ្ជើញ ជាគណៈអធិបតី និងផ្តល់កិត្តិយសឡើងថ្លែង សុន្ទរកថាគន្លឹះឆ្លុះបញ្ចាំងពី “គោលនយោបាយលើកកម្ពស់...
ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ បានស្នើឲ្យអាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់លើស្ត្រីក្នុងវ័យបន្តពូជ ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនអាយុក្រោម២ឆ្នាំ។ ការមានប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ធ្វើឡើងតាមរយៈសារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិ សុខភាពមាតា...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ បានចាត់បញ្ជូនក្រុមការងារជួយសង្គ្រោះ និងអូប៊រ័ល្បឿនលឿន ចេញទៅអន្តរាគមន៍ជួយសង្គ្រោះ ដែលបានលិចទូកកន្ទុយវែងដឹកគ្រឿងសំណង់មួយគ្រឿង នៅចំណុចចន្លោះក្រុងព្រះសីហនុ និងកោះរ៉ុង ប្រហែល ៨ម៉ៃ ពីក្រុងព្រះសីហនុ នាយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៌ឲ្យដឹងថា ជនរងគ្រោះនៅលើទូកខាងលើមានតែម្នាក់នោះទេ ក្រោយកើតហេតុ...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងឧត្តមសេនីយ៍ឯក លឿង តាមក្វាង សមាជិកការិយាល័យ នយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានចុះហត្ថលេខាលើ ផែនការសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម សំដៅ បង្កើនកិច្ចសហការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងតំបន់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃពុធថា លោករំពឹងថា លោកប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងទៅបំពេញ ទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដោយមិនកំណត់ពេលវេលា សម្រាប់ការធ្វើដំណើរ របស់លោក។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Orna SAGIV ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរបានគូសបញ្ជាក់ពី ទំនាក់ទំនងដ៏ល្អរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ និងពិភាក្សាអំពីការបន្ដ កិច្ចសហប្រតិបត្តិការលើវិស័យការងារ...
ម៉ិចស៊ិកៈ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានឲ្យដឹងថា លោកស្រីមិនខ្លាចប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងការគំរាមកំហែងរបស់លោក ក្នុងការនិរទេសខ្លួនទ្រង់ទ្រាយធំ ពន្ធគយ និងអន្តរាគមន៍យោធា ដើម្បីប្រយុទ្ធប្រឆាំងក្រុមជួញដូរគ្រឿងញៀន ខណៈដែលលោកស្រី មានការគាំទ្រ ពីប្រជាជនម៉ិកស៊ិក។ ក្នុងអំឡុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលសួរថាតើប្រធានាធិបតី ម៉ិកស៊ិក ខ្លាចការគំរាមកំហែងរបស់លោក...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បទឈប់បាញ់ នៅក្នុងប្រទេសអ៊ុយក្រែនជាមួយនឹងប្រទេសរុស្សីអាចត្រូវបានសម្រេចបាននៅក្នុងឆ្នាំនេះ បើទោះបីមានជំហរប្រឆាំងគ្នាយ៉ាងខ្លាំងក្តី នៃភាគីទាំងពីរក៏ដោយ។ ការលើកឡើងនេះធ្វើ ដោយប្រធាន ចារកម្មយោធាកំពូលរបស់ប្រទេស គឺលោក Kirill Budanov កាលពីពេលថ្មីៗនេះ ។ លោកបានបញ្ជាក់ថាខណៈពេល ដែលអរិភាពអាចត្រូវបានបញ្ឈប់ កងរក្សាសន្តិភាពទំនងជាមិនបម្រើ ជាការធានាសុវត្ថិភាពដែលអាច ទុកចិត្តបាននៅឡើយ។ លោកបានបន្ថែមថា...
យូអិន៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានអំពាវនាវឱ្យមានការស្តារឡើងវិញ នូវលទ្ធិពហុភាគីពិតប្រាកដ និងពន្លឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាងប្រព័ន្ធអភិបាល កិច្ចសកល ដែលត្រឹមត្រូវ និងសមធម៌ នេះបើយោងតាម ការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ លោក វ៉ាង យី ដែលជាសមាជិក ការិយាល័យ នយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្ស...
ប៉េកាំងៈ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Wang Wentao បានឲ្យដឹងថា ប្រទេសចិន មានការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការសម្រេចចិត្ត របស់សហរដ្ឋអាមេរិក ក្នុងការដំឡើងពន្ធបន្ថែម ១០ ភាគរយលើទំនិញរបស់ចិន ដោយសារបញ្ហា ទាក់ទងនឹងសារធាតុ fentanyl ។ លោក Wang បានធ្វើការកត់សម្គាល់នៅក្នុងលិខិតមួយផ្ញើទៅកាន់លោក Howard Lutnick...
បរទេស៖ មន្ត្រីអ៊ុយក្រែន បានប្រញាប់ប្រញាល់ ចេញការពារលោក វ្លាឌីមៀ ហ្សេលេនស្គី បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហៅលោក ហ្សេលេនស្គីថា ជា “ជនផ្តាច់ការ”។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ជម្លោះសាធារណៈរវាង លោក...
សម្តេចធិបតី៖ ថវិកាជាតិប៉ោង ព្រោះដំឡើងបៀវត្សមន្រ្ដីរាជការ និងគាំពារសង្គម មិនមែនទិញនាវា ឬយន្តហោះចម្បាំង រាជរដ្ឋាភិបាល ផ្តល់ប្រាក់ឧបត្ថម្ភ៥ម៉ឺនរៀល ដល់មន្រ្តីរាជការ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ បុរសកាប់សម្លាប់ប្រពន្ធ នៅខណ្ឌដង្កោ ឃាត់ខ្លួនបានហើយ លោក អូន ព័ន្ធមុនីរ័ត្ន ៖ ត្រឹមដំណាច់ឆ្នាំ២០២៤ របបសន្តិសុខសង្គម៣ធំៗ គ្របដណ្តប់លើពលរដ្ឋ ២,៧លាននាក់ នគរបាល២រូប...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតំបន់អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណីផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាម ខណៈពេលដែលអេស្ការវទ័រកំពុងកាយដី ដើម្បីសាងសង់ធ្វើអគារត្រង់ចំណុចការដ្ឋានសួនសត្វក្នុងកាស៊ីណូអូស្មាច់រីសត។ ករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននេះ បណ្តាលឱ្យអ្នកបើកបរអេស្ការវទ័រ រងរបួសជាទម្ងន់និងខូចខាតគ្រឿងចក្រអេស្កានោះ។...
ថៃ៖ លោកស្រី ថែ ថងថាន ស៊ីណាវ៉ាត់ មិនលាលែងពីតំណែងនាយករដ្ឋមន្រ្តីរបស់ថៃទេ ហើយថែមទាំងចាប់ដៃសាមគ្គី ដោយមិនឱ្យចាញ់ខ្មែរឡើយ ក្រោយពីជួបប្រជុំគ្នា។ ពួកគេបានសន្យាថា មិនឱ្យជាតិថៃបែកបាក់។ នេះបើយោងតាមប្រភពព័ត៌មានពីប្រទេសថៃ។
បរទេស៖ អតីតចៅអធិការវត្ត Phra Phutthachai នៅ ខេត្ត Saraburi បានសារភាពថា មានទំនាក់ទំនងស្នេហា ជាមួយនារីម្នាក់ ដែលគេស្គាល់ថា “Sika Golf” ដោយនិយាយថា...
ភ្នំពេញ ៖ អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានរំលឹកពីអតីតកាលថា ការគំរាមទាមទារ របស់ភាគីបារាំង ដែលជាម្ចាស់អាណានិគមលើសៀម ឲ្យគោរពសន្ធិសញ្ញាបារាំង-សៀម គឺទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ។ លោក ឡៅ...
បរទេស៖ លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា យោធាអាមេរិក បានវាយប្រហារទីតាំងចំនួនបី ក្នុងប្រទេសអ៊ីរ៉ង់ ដោយចូលរួមដោយផ្ទាល់ នូវកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ក្នុងការកាត់ផ្តាច់កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេស នៅក្នុងឧបាយកលដ៏ប្រថុយប្រថាន ដើម្បីធ្វើឱ្យសត្រូវដ៏យូរលង់ចុះខ្សោយ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្អាកការងារ និងផ្អាកបៀវត្សបណ្ដោះអាសន្ន វរសេនីយ៍ឯក ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសបទវិន័យនគរបាលជាតិកម្ពុជា។...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការកាត់ទោសសមាជិកក្រុមប្រឆាំង ដែលលោកទទួលខុសត្រូវចំពោះការ លេចធ្លាយព័ត៌មានសម្ងាត់អំពីការ វាយប្រហាររបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះលើប្រទេសអ៊ីរ៉ង់។ មន្ទីរបញ្ចកោណបានវាយប្រហារទីតាំង នុយក្លេអ៊ែរចំនួនបីរបស់ទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុន ។ យោងតាមសារព័ត៌មាន...
បរទេស៖ ភ្ញៀវទេសចរបរទេសកំពុងវិលត្រលប់ទៅប្រទេសចិនវិញ បន្ទាប់ពីប្រទេសនេះ (ចិន) បានបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការរបស់ខ្លួនដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។ ប្រជាពលរដ្ឋមកពីប្រទេសចំនួន ៧៤ ឥឡូវនេះអាចចូលប្រទេសចិនបានរហូតដល់ ៣០ ថ្ងៃ ដោយមិនចាំបាច់ត្រូវការទិដ្ឋាការ ។ យោងតាមសារព័ត៌មាន AP...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ